Pages

Saturday, September 14, 2013

ជំនួបកំពូល ហ៊ុន សែន-សម រង្ស៊ី បញ្ចប់​យ៉ាង​តក់ក្រហល់

គ្រាន់តែ​ចូល​ក្នុង​ព្រះបរមរាជវាំង​មិន​បាន​ទាំង​កន្លះ​ម៉ោង​ផង​ មេដឹកនាំ​កំ​ពូល​នៃ​​គណបក្ស​ ប្រជាជន​​កម្ពុជា​​ និង​​គណបក្ស​​សង្គ្រោះជាតិ​​ក៏បាន​​ចេញ​​មក​​វិញ​​រៀងៗ​​ខ្លួន​​ដោយ​​មិន​​បាន​​និយាយ​​អ្វី​​ប្រាប់​​អ្នកកាសែត​​ទេ។​​ ការ​បញ្ចប់​​ជំនួប​​កំពូល​​ដោយ​​តក់ក្រហល់​​បែប​​នេះ​​ទំនង​​ជា​​ភាគី​​ទាំងពីរ​​មិន​​អាច​​និយាយ​​គ្នា​​បាន​​ទេ។ ​​នៅ​​ពេល​​ទាក់ទង​​តាម​​ទូរសព្ទ័​​ លោក​​ កឹម សុខា​​ បដិសេធ​​មិន​​ធ្វើ​​អត្ថាធិប្បាយ​​ទេ។​

រថយន្ត​លោក​សម រង្ស៊ី ពេល​ចេញពី​ព្រះបរមរាជវាំង​ (Siv Channa/RFI)
ការបញ្ចប់យ៉ាងតក់ក្រហល់នេះបានបង្ហាញពីបរាជ័យនៃជំនួបនេះហើយ។ គណៈប្រតិភូ​៣​នាក់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទៅ​ដល់​ព្រះបរមរាជវាំង​នៅវេលា​ម៉ោង​ ៨​និង​៥០​នាទី។​ រីឯ​ប្រតិ​ភូគណបក្ស​សង្គ្រោះជាតិ​បាន​ទៅ​ដល់​តាម​ក្រោយ​នៅ​ក្រោយ​ម៉ោង​៩​បន្តិច។​
កិច្ច​ប្រជុំ​គ្រោង​បើក​ធ្វើ​នៅ​ម៉ោង​៩​ព្រឹក​ក្រោម​ព្រះរាជធាធិបតី​ភាព​របស់​ព្រះមហាក្សត្រ​ សម្តេច​ព្រះបរមនាថ ​នរោត្តម​ សីហមុនី។ ​សមាសភាព​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​មាន​ ៣ ​រូប​ គឺ​លោក ​ហ៊ុន សែន​ អនុប្រធាន​គណបក្ស​ លោក​ សាយ ឈុំ ​សមាជិក​គណៈអចិន្ត្រៃយ៍​គណបក្ស​ និង​លោក​ ស ខេង​ ឧបនាយករដ្ឋមន្ត្រី។​
រីឯសមាសភាព​របស់គណបក្សសង្គ្រោះជាតិ គឺលោក សម រង្ស៊ី លោក កឹម សុខា ប្រធាន និង​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ ​និង​លោកស្រី​ ជូឡុង ​សូមូរ៉ា ​ភរិយារបស់​លោកសម​រង្ស៊ី​ និង​ជាតំណាងរាស្ត្រ។​ ប៉ុន្តែ​ ជំនួប​នេះ​ស្រាប់តែ​បាន​បញ្ចប់​ទៅ​វិញ​ដោយ​តក់ក្រហល់។​ នៅ​ពេល​ទាក់ទង​តាម​ទូរសព្ទ័​ លោក ​កឹម សុខា​ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ពី​បញ្ហា​នេះ​ទេ៕

0 comments:

Post a Comment