Pages

Thursday, August 1, 2013

យុទ្ធសាស្រ្តឈ្នះៗរបស់លោក ហ៊ុន សែន ក្លាយជា យុទ្ធសាស្រ្តចាញ់ៗ ៖


ជាការពិតណាស់តាមរយៈការបោះឆ្នោតនិតិកាលទី៥នេះ គេសង្កេតឃើញថាកន្លែងដែលសម្តេចទាំងបី និង កន្លែងដែលកូនលោកធំទាំងឡាយឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្តត្រូវបានចាញ់ឆ្នោតយា៉ងអាមា៉ស់បំផុត។ ការបរាជ័យ...
Photo: យុទ្ធសាស្រ្តឈ្នះៗរបស់លោក ហ៊ុន សែន ក្លាយជា យុទ្ធសាស្រ្តចាញ់ៗ ៖ ជាការពិតណាស់តាមរយៈការបោះឆ្នោតនិតិកាលទី៥នេះ គេសង្កេតឃើញថាកន្លែងដែលសម្តេចទាំងបី និង កន្លែងដែលកូនលោកធំទាំងឡាយឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្តត្រូវបានចាញ់ឆ្នោតយា៉ងអាមា៉ស់បំផុត។ ការបរាជ័យនេះ គឺដោយសារតែការសុីជោភ្លេចខ្លួនរបស់លោក ហ៊ុន សែន ដែលជឿតែតាមអ្នកវិភាគលើកជើងទាំងឡាយ ដូចជា សយ សុភាព, ជុំ កុសល, សោម ចាន់ឆាយា៉, ឈឹម ផលវរុន តំណាងរាស្រ្តមិនចេះច្បាប់ ឈាង វុន និង តារាកំប្លែងនាយក្រឹម ជាដើម។ លោក ហ៊ុន សែន ដឹងហើយថា ប្រជាជនខ្មែរភាគច្រើនស្អប់មនុស្សទាំងប៉ុន្មានខាងលើនោះណាស់ តែគាត់នៅតែ យកមនុស្សទាំនោះមកដាក់ក្បែរខ្លួន ហើយថែមទាំងអោយពួកនោះវិភាគ តិះដៀលដល់យុវជនខ្មែរជាច្រើនរាប់មិនអស់។ នេះក៏ព្រោះតែពួកនេះពូកែបញ្ជោរដល់កំពូល ហើយលោក ហ៊ុន សែន ក៏សុីជោរដល់កំពូលដែរ ដែលនាំអោយគាត់បាត់សំលេងគាំទ្ររាប់មុឺន រាប់សែន នាក់។ ថ្មីៗនេះសង្កេតឃើញថា គាត់បានបង្កើតក្រុមបង្កចលាចលក្នុងបណ្តាញសង្គម Facebook ដែលដឹកនាំដោយ ជា ឆេង ក្នុងគោលបំណងបំបែកបំបាក់យុវជនសង្រ្គោះជាតិដើម្បីទាក់ទាញសំលេងគាំទ្រពីយុវជនឡើងវិញ។ បើតាមការសង្កេតមើលជាក់ស្តែង យុទ្ធសាស្រ្តនេះនឹងមិនបានសំរេចដូចបំណងលោកហ៊ុន សែននោះទេ តែវាបែរជាធ្វើអោយយុវជនដែលឈរនៅផ្លូវកណ្តាលកាន់តែ ស្អប់ក្រុម cpp ថែមទៀត ដែលនាំអោយសំលេងគាំទ្រ CNRP កាន់តែឡើងថែមទៀត ព្រោះយុវជនខ្មែរទូទៅ គឺគេដឹងពីទង្វើអាក្រក់របស់ក្រុម cpp និង ជាពិសេសគឺអំពើពុករលួយ អំពើជិះជាន់ច្របាច់កប្រជាពលរដ្ឋ ដែលធ្វើឡើងដោយពួកមន្រ្តី និង ពួកឧកញា៉ទាំងឡាយរបស់ cpp ។ សូម្បីតែយុវជន cpp ខ្លួនឯងផ្ទាល់ដែលកំពុងតែវាយប្រហារ CNRP និង ពួកអ្នកវិភាគគ្មានប្រយោជន៍ លើកជើងទាំងនោះ ក៏ដឹងពីទង្វើអាក្រក់របស់ពួកមន្ត្រីទាំងឡាយរបស់ cpp ដែរ។ តែដោយសារតែផលប្រយោជន៍ផ្ទាល់ខ្លួន ពួកគេក៏ស៊ូទ្រាំសុីឈ្នួលព្រុះ និង សុីឈ្នួលខាំគេខាំឯងទាំងខ្លួនមិនពេញចិត្ត។ ជាក់ស្តែងតាមរយះការបោះឆ្នោតនិតិកាលទី៥ នេះគេសង្កេតឃើញថា អ្នកគាំទ្រ cpp ហាក់មានចំនួនច្រើនមិនចាញ់ CNRP ប៉ុន្មានទេ តែធាតុពិតគឺមានតែតួលេខប៉ុននោះ ឯកំលាំងពិតគឺចាញ់ CNRP ដាច់តែម្តង។ ការបោះឆ្នោតកន្លងមកនេះ cpp បានចំនាយលុយជាច្រើនដើម្បីទិញទឹកចិត្តប្រជាពលរដ្ឋទូទៅ តែដោយសារអំពើពុករលួយដល់ឆ្អឹងរបស់ពួកមន្រ្តី cpp ថ្នាក់ក្រោម អំណោយទាំងនោះមិនបានទៅដល់ដៃប្រជាពលរដ្ឋទូទៅទេ គឺបានតែមួយចំនួនតូចតែប៉ុននោះ តែមន្រ្តីថ្នាក់ក្រោម cpp ទាំងនោះធ្វើរបាយការណ៍បំបោ៉ងសំលេងអ្នកគាំទ្របន្លំភ្នែកលោក ហ៊ុន សែន ដើម្បីអោយធ្លាក់លុយថែមទៀត។ ហើយពួកគេនាំគ្នាប្រមូលផលប្រយោជន៍ដែលបានមកពីថ្នាក់លើទាំងប៉ុន្មាន ញាត់ចូលក្នុងហោបា៉វ របស់ខ្លួនតែម្តងទៅ។ សរុបមកស្ថានភាព cpp នៅពេលនេះគឺមិនខុសគ្នាពីស្ថានភាពលោក លន់ នុល កាលពីឆ្នាំ ១៩៧៥ នោះទេ។ គឺនៅពេលនោះតួលេខទាហានសំរាប់បើកបៀរវត្តន៍ និង សំភារៈទាហានផ្សេងៗរបស់លោក លន់ នុល មានចំនួនច្រើន តែកំលាំងច្បាំងពិតប្រាកដមានចំនួនតិច ដែលធ្វើអោយលោក លន់ នុល ច្បាំងចាញ់ពួកខ្មែរក្រហមទាំងឈឺចាប់។ នោះក៏ដោយសារតែអំពើពុករលួយរបស់នាយទាហានថ្នាក់ក្រោមរបស់លោក លន់ នុល។ នៅពេលនេះក្រុម cpp ដែលជាអតិតក្រុមខ្មែរក្រហម ត្រូវបានចាញ់ក្នុងដៃនៃក្រុមខ្មែរស្រលាញ់ប្រជាធិបតេយ្យវិញ តាមគន្លងចាស់របស់លោក លន់ នុល។ ហើយការចាញ់នេះគឺដោយសារតែការពុករលួយដល់កំពូល នៃមន្រ្តីថ្នាក់ក្រោមរបស់ខ្លួននេះដែរ។ រីឯ យុទ្ធសាស្រ្តបំបែកបំបាក់ និង យុទ្ធសាស្រ្តទាំងឡាយរបស់ពួក cpp ដែលប្រើកន្លងមក ក៏ហាក់បីដូចជាលែងមានប្រសិទ្ធភាពទៀតដែរ។ តាមរយៈការប្រកាស់លទ្ធផលប៉ុន្មានថ្ងៃមុននេះ គឺ cpp ជាអ្នកឈ្នះ ប៉ុន្តែជោគជ័យនេះគឺបានមកដោយសារតែការបន្លំ ការលួច និង ចុងក្រោយគឺប្លន់យកកៅអីពី CNRP តែប៉ុននោះ។ ដូចនេះ cpp ឈ្នះពិតមែន តែការឈ្នះនេះ គឺឈ្នះទាំងអាមា៉ស់មុខបំផុត ដែលពីមុននោះ ឈៀង វុន ធ្លាប់តែអួតក្តែងៗថា cpp នឹងទទួលបាន ១១៨ កៅអីនោះ  ឥលូវនេះ សូម្បីតែ ឈៀង វុន ខ្លួនឯងផ្ទាល់តែម្តង រកតែជើងកៅអីមួយកំណាត់សំរាប់អង្គុយយាមទ្វាររបងសភា អោយគេមិនបានផង។  ចំណែកឯ CNRP វិញបើទោះបីជាលទ្ធផលប្រកាសចេញមកថាចាញ់  តែ CNRP ចាញ់ទាំងកិត្តិយស ចាញ់ទាំងថ្លៃថ្នូរ ពិសេសទៅទៀត CNRP គឺចាញ់តែតួលេខប៉ុននោះ តែកំលាំងគាំទ្រពិតប្រាកដគឺមិនចាញ់នោះទេ។ ការចាញ់នេះគឺកើតឡើងក៏ដោយសារតែការប្លន់យកកៅអីតំណាងរាស្ត្រពីសំនាក់ cpp ប៉ុននោះ។ បើ cpp មានចេតនាចង់ទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋវិញនោះគួរតែប្តូរយុទ្ធសាស្ត្រដែលធ្លាប់ប្រើកន្លងមក និង កំពុងប្រើសព្វថ្ងៃនេះចោលទៅ ព្រោះយុទ្ធសាស្រ្តទាំងនេះអស់ប្រសិទ្ធភាពហើយ។ វាមិនមានឥទ្ធិពលអ្វីទៅលើប្រជាជនខ្មែរទៀតទេ ជាពិសេសពួកយុវជនស្នេហាជាតិខ្មែរតែម្តង គឺពួកគេមិនចាញ់បោកយុទធសាស្រ្ត cpp ទៀតទេ។ ហើយយុទ្ធសាស្រ្តបំពុលក្នុង ហ្វេសបុក ដែលដឹកនាំដោយ ជា ឆេង នោះ គឺធ្វើអោយពួកគេកាន់តែស្អប់ cpp កាន់តែខ្លាំងថែមទៀត។ សូមជំរាបថាជនជាតិខ្មែរមានអត្តចរិកមួយ សុីខ្សែត្រជាក់ មិនសុីខ្សែក្តៅនោះទេ។ ហើយលោក ហ៊ុន សែន ក៏គួរឈប់សុីជោរតាមអ្នកវិភាគលើកជើង និង គួរបញ្ឈប់ការវិភាគរបស់ពួកនោះជាបន្ទាន់។ ព្រោះពួកនោះក៏មិនចូលចិត្ត cpp ដែរ ដូចនេះពួកគេខំលើកជើងលោក ហ៊ុន សែន អោយផុតក្បាល គឺហាក់បីដូចជាជំរុញប្រជាពលរដ្ឋអោយគាំទ្រ CNRP កាន់តែច្រើនឡើងៗជាងមុនទៀត។ លោក ហ៊ុន សែន ត្រូវពង្រឹងសមត្ថភាព និងកាត់បន្ថយការពុករលួយនៃមន្ត្រីថ្នាក់ក្រោមរបស់ខ្លួនជាដាច់ខាត។ និងជាពិសេសទៅទៀតនោះ គឺត្រូវ បញ្ឈប់ការជិះជាន់ កៀបសង្កត់ករាស្រ្តពីសំណាក់ពួកឧកញា៉  និងត្រូវស្វែងយល់ពីចិត្តរាស្ត្រ ហើយនិង ព្យាយាមយកចិត្តរាស្រ្តបន្ថែមទៀត បើពុំនោះទេ cpp នៅអណ្ណតិក្រោយនេះ គឺថាលែងឈ្នះទាំងអាមា៉ស់ហើយ គឺចាញ់ទាំងអាមា៉ស់តែម្តង។ ចំណែក CNRP វិញ បើចង់ឈ្នះនៅអាណ្ណតិក្រោយនេះ គឺត្រូវពង្រឹងការគ្រប់គ្រង,  ជួយជំរុញការអភិវឌ្ឍន៍ខេត្តក្រុងដែលខ្លួនបានឈ្នះកន្លងមក ហើយព្យាយាមយកចិត្តប្រជាពលរដ្ឋនៅខេត្តក្រុងដែលខ្លួនចាញ់អោយបានច្រើនជាងមុន និងត្រូវស្វែងរកយុទ្ធសាស្រ្តថ្មីៗបន្ថែមទៀតដើម្បីទាក់ទាញសំលេងគាំទ្រ។ ជាពិសេសទៅទៀតនោះ លោក សម រង្សុី និង លោក កឹម សុខា ត្រូវរួមដៃគ្នាប្រឆាំងនិង របបប្រជាធិបតេយ្យតែឈ្មោះនេះអោយកាន់តែខ្លាំងជាងមុនថែមទៀត។ សូមជំរាបថា រវាងលោកទាំងពីរគឺមិនអាចបែកបាក់គ្នាជាដាច់ខាត ដរាបណា CNRP មិនទាន់ឈ្នះការបោះឆ្នោត។ បើលោកទាំងពីរបែកបាក់គ្នានៅពេលណាមួយនោះ បក្សប្រជាធិបតេយ្យពិតប្រាកដនៅស្រុកខ្មែរនឹងត្រូវរលាយសាបសូន្យជាមិនខាន ហើយប្រទេសកម្ពុជានឹងចាប់ផ្តើមក្លាយជាប្រទេសកុំមុយនិស្តពេញមុខ យា៉ងពិតប្រាកដទាំងមិនអាចប្រកែកបាន។

0 comments:

Post a Comment